ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលជួបពិភាក្សាជាមួយ Prof. INOUE Satoshi
នាវេលាម៉ោង ៩:០០ ព្រឹកថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៧ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បានទទួលជួបពិភាក្សាជាមួយ Prof. INOUE Satoshi, Professor of National Institute for Policy Studies នៅប្រទេសជប៉ុន និងជាអតីតអគ្គលេខាធិការនៃ IAPH (International Association of Ports and Harbors) ។







 
                         
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                            