នាវា​ទេសចរណ៍​ឈ្មោះ Seabourn Sojourn និង​នា​វាឈ្មោះ Costa Victoria បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ

នាវា​ទេសចរណ៍​ឈ្មោះ Seabourn Sojourn និង​នា​វាឈ្មោះ Costa Victoria បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ

January 12, 2017

​នៅវេលា​ម៉ោង ០៧:០០ ព្រឹក ថ្ងៃទី ១២ ខែ​មករា ឆ្នាំ ២០១៧ មាន​នាវា​ទេសចរណ៍​ចំនួន ០២ គ្រឿង បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ។ នា​វាទី ១ ឈ្មោះ Seabourn Sojourn និង​នា​វាទី ២ ឈ្មោះ Costa Victoria ដែល​ជា​នា​វាទី ០៣ & ០៤ សំ​រាប់​ឆ្នាំ ២០១៧ ។ នាវា​ទាំងពីរ​នេះ​មក​ពី​កំពង់ផែ Laem Chabang ប្រទេស​ថៃ ហើយ​នា​វាទី ០១ មាន​ផ្ទុក​អ្នកដំណើរ​ចំនួន ៤៤៩ នាក់ និង​នាវិក​ចំនួន ៥០ នាក់ និង​នា​វាទី ០២ មាន​ផ្ទុក​អ្នកដំណើរ ១.៩២៨ នាក់ និង​នាវិក ចំនួន ៧១៨ នាក់ ។ ហើយ​នាវា​ទាំងពីរ​នេះ​នឹង​ចាកចេញ​ពី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នៅ​ម៉ោង ២១:០០​យប់ ថ្ងៃ​ដដែល ដោយ​នា​វាទី ០១ ឆ្ពោះទៅ​កាន់​កំពង់ផែ Ho chiminh និង​នា​វាទី ០២ ទៅកាន់​កំព​ផែ Phu Quoc ប្រទេស​វៀតណាម ។​

Trusted network

PAS’s Business Partners

We work with trusted local and international partners to strengthen port services, logistics, trade, and regional connectivity.

Would you like to know more about our services?

We are always waiting with pleasure to hear your valuable queries