ពិធីអបអរសាទរ ក្នុងការសម្រេចបាន បរិមាណកុងតឺន័រឆ្លងកាត់សរុបចំនួន ១ ០០០ ០០០ ធីអ៉ីយូ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៧ព្រឹក ថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅទីលានចំណតផែកុងតឺន័រ កសស កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរៀបចំពិធីអបអរសាទរ ក្នុងការសម្រេចបាន បរិមាណកុងតឺន័រឆ្លងកាត់សរុបចំនួន ១ ០០០ ០០០ ធីអ៉ីយូ សម្រាប់រយៈពេលនៃប្រតិបត្តិការលើកដាក់កុងតឺន័រ គិតចាប់ពីដើមត្រីមាសទី១ ឆ្នាំ២០២៤ រហូតមកដល់ចុងត្រីមាសទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ, លោក ABE Yoshihiro, លេខាធិការទី១ នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី MIURA Yoshiko អនុប្រធានការិយាល័យ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំសាលាខេត្តព្រះសីហនុ ថ្នាក់ដឹកនាំ បុគ្គលិក-និយោជិក កំពង់ផែស្វយ័តក្រុងព្រះសីហនុ តំណាងសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ តំណាង នគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រុមការងារអ្នកជំនាញ JICA តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន និងតំណាង ក្រុមហ៊ុននាវាទាំង ១៥ ។ ព្រឹត្តិការណ៍ដ៏ល្អប្រពៃ នៃសមិទ្ធិផលនេះ បង្ហាញអំពីតួនាទី នៃការចូលរួមចំណែកដ៏សំខាន់របស់ កសស ក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ដើម្បីបុព្វហេតុ កំណើនសេដ្ឋកិច្ចជាតិកម្ពុជា
/21-12-2024 01.jpg)
/21-12-2024 02.jpg)
/21-12-2024 03.jpg)
/21-12-2024 05.jpg)
/21-12-2024 07.jpg)
/21-12-2024 08.jpg)
/21-12-2024 09.jpg)
/21-12-2024 10.jpg)
/21-12-2024 12.jpg)
/21-12-2024 13.jpg)
/21-12-2024 14.jpg)
/21-12-2024 15.jpg)
/21-12-2024 16.jpg)
/21-12-2024 18.jpg)
/21-12-2024 19.jpg)
/21-12-2024 21.jpg)
/21-12-2024 22.jpg)
/21-12-2024 23.jpg)
/21-12-2024 25.jpg)
/21-12-2024 26.jpg)
/21-12-2024 29.jpg)
/21-12-2024 30.jpg)
/21-12-2024 27.jpg)
/21-12-2024 32.jpg)
/21-12-2024 33.jpg)
/21-12-2024 34.jpg)
/21-12-2024 35.jpg)
/21-12-2024 37.jpg)
/21-12-2024 38.jpg)
/21-12-2024 39.jpg)
/21-12-2024 40.jpg)
/21-12-2024 41.jpg)
/21-12-2024 42.jpg)
/21-12-2024 43.jpg)
/21-12-2024 44.jpg)
/21-12-2024 45.jpg)
/21-12-2024 46.jpg)
/21-12-2024 47.jpg)
/21-12-2024 48.jpg)