ដំណើរទស្សនកិច្ច គណៈប្រតិភូវិនិយោគសហរដ្ឋអាមេរិក នៃក្រុមហ៊ុនចំនួន ១៦ និងអ្នកតំណាងចំនួន ២២ មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១០:៣០ នាទីព្រឹក ថ្ងៃសុក្រ ១៣ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំធំ កសស លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែ ...

ដំណើរទស្សនកិច្ច គណៈប្រតិភូវិនិយោគសហរដ្ឋអាមេរិក នៃក្រុមហ៊ុនចំនួន ១៦ និងអ្នកតំណាងចំនួន ២២ មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ធ្នូ ១៣, 2024

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១០:៣០ នាទីព្រឹក ថ្ងៃសុក្រ ១៣ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំធំ កសស លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលដំណើរទស្សនកិច្ច គណៈប្រតិភូវិនិយោគសហរដ្ឋអាមេរិក នៃក្រុមហ៊ុនចំនួន ១៦ និងអ្នកតំណាងចំនួន ២២ រូប ដឹកនាំដោយ លោក Kim Chha Hout អគ្គកុងស៊ុលកិត្តិយស និងជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ក្នុងគោលបំណងស្វែងយល់ពីប្រតិបត្តិការអាជីវកម្ម ការអភិវឌ្ឍក្នុងពេលបច្ចុប្បន្ន និងគម្រោងអភិវឌ្ឍន៍នាពេលអនាគត របស់ កសស ជាពិសេស សក្តានុពល របស់ កសស ក្នុងការជំរុញពាណិជ្ជកម្មរវាង កម្ពុជា និងសហរដ្ឋអាមេរិក

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨
Trusted network

ដៃគូអាជីវកម្មរបស់ កសស

We work with trusted local and international partners to strengthen port services, logistics, trade, and regional connectivity.

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក