ដំណើរទស្សនកិច្ចសិក្សារបស់គណៈប្រតិភូ មកពីមហាវិទ្យាល័យជើងទឹក នៃប្រទេសវៀតណាម
នៅវេលាម៉ោង ២:០០ នាទី រសៀលថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បានទទួលស្វាគមន៍គណៈប្រតិភូ មកពីមហាវិទ្យាល័យជើងទឹក នៃប្រទេសវៀតណាម ដែលមកធ្វើទស្សនកិច្ចសិក្សា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។
















 
                         
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                            