របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ ២០២៤
ក្នុងត្រីមាសទី១ ឆ្នំា២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៩៧.៣៦៤.៤១៩.០០០ រៀល កើនឡើងជាងត្រីមាសទី១ ឆ្នំា២០២៣ ចំនួន ១៩.៧៣៦.៩៧៤.០០០ រៀល ស្មើនឹង ២៥,៤៣% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៣៣.២៩៥.៧៧៧.០០០ រៀល ថយចុះចំនួន ៣២.៦៨១.៧៤៧.០០០ រៀល ស្មើនឹង ៤៩,៥៣%។ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៦៧០.០៧០.០៣២.០០០រៀល កើនឡើងចំនួន ៦៧.២៤៥.០៩២.០០០រៀល ស្មើនឹង ៤,២០% និងមូលធនសរុប មានចំនួន ១.០០៥.៣៤០.៦៥៣.០០០រៀល កើនឡើងចំនួន ៣៣.២៩៥.៧៧៧.០០០រៀល ស្មើនឹង ៣,៤៣%។
សូចនករសំខាន់ៗសម្រាប់ប្រចាំឆ្នាំ២០២៣ មានដូចខាងក្រោម៖
| ១. | អនុបាតចរន្ត | ២,៥៦ ដង |
| ២. | អនុបាតចរន្តលឿន | ២,២៦ ដង |
| ៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ១,៩៩ % |
| ៤. | អនុបាតចំណេញធៀបនឹងមូលធន | ៣,៣១ % |
| ៥. | អនុបាតគំលាតចំណេញដុល | ១៧,៨១ % |
| ៦. | អនុបាតគំលាតចំណេញភាព | ៣៤,២០ % |
| ៧. | អនុបាតលទ្ធភាពសងការប្រាក់ | ២០,៥៣ ដង |
| ៨. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ៣៨៨,១៩ រៀល |
សូមអានរបាយការណ៍ប្រចាំឆ្នំា ២០២៣ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖
១. របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ (ភាសាខ្មែរ)
២. របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ (ភាសាអង់គ្លេស)