របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី ២ ឆ្នាំ ២០១៧
ក្នុងត្រីមាសទី ២ ឆ្នំា ២០១៧ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស) មានចំណូលសរុបចំនួន ៥៤.៣៨០.១៤៦.០០០ រៀល កើនជាងត្រីមាសទី ២ ឆ្នំា ២០១៦ ចំនួន ២.៥៣៣.១២២.០០០ រៀល ស្មើនឹង ៤,៨៨% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៤៨៨.៦៧៩.០០០ រៀល កើនឡើងចំនួន ៣០.៨៤៧.៨០៤.០០០ រៀល ស្មើនឹង ១០១,៦១% បើធៀបនឹងត្រីមាសទី ២ ឆ្នំា ២០១៦ ។ សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នំា ២០១៧ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស) មានចំណូលសរុបចំនួន ១០៤.១៦១.១៥៤.០០០ រៀល កើនឡើងចំនួន ២.០៩២.២៨៨.០០០ រៀល ស្មើនឹង ២,០៤% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នំា ២០១៦ និងខាតសុទ្ធក្នុងការិយបរិច្ឆេទចំនួន ២.២៩១.៤៣៣.០០០ រៀល ថយចុះចំនួន ៣៣.៩៧៥.៧៦១.០០០ រៀល ស្មើនឹង ៩៣,៦៨% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នំា ២០១៧ ។ នាថ្ងៃទី ៣០ ខែ មិថុនា ឆ្នំា ២០១៧ នេះដែរ ទ្រព្យសកម្មសរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស) មានចំនួន ១.២១៣.៦៥២.៥០៤.០០០ រៀល កើនចំនួន ១៣០.៧២០.៨៥៧.០០០ រៀល ស្មើនឹង ១២,០៧% និងមូលធនសរុបមានចំនួន ៦៣៥.៦៦០.៦៤៨.០០០ រៀល កើនចំនួន ១០១.០៤៧.៦៣៧.០០០ រៀល ស្មើនឹង ១៨,៩០% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី ២ ឆ្នាំ ២០១៧ មានដូចខាងក្រោម៖
| ១. | អនុបាតចរន្ត | ៤.៥៩ ដង | 
| ២. | អនុបាតចរន្តលឿន | ៤.៤១ ដង | 
| ៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ០.០៤ % | 
| ៤. | អនុបាតចំណេញធៀបនឹងមូលធន | ០.០៨ % | 
| ៥. | អនុបាតគំលាតចំណេញដុល | ២៧.៨៤ % | 
| ៦. | អនុបាតគំលាតចំណេញភាព | ០.៩០ % | 
| ៧. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ៥.៧០ រៀល | 
សូមអានរបាយការណ៍ត្រីមាសទី ២ ឆ្នាំ ២០១៧ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖
 
                         
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                            