របាយការណ៍​​ប្រចាំ​ត្រី​មាស​ទី ៣ ឆ្នាំ ២០២០

ក្នុងត្រីមាសទី៣​ឆ្នំា២០២០  កំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ  មាន ចំណូលសរុប​ចំនួន៨០.៣៤៦.៩៣៥.០០០រៀល ថយជាង​ក្នុង​ត្រីមាស​ទី៣  ឆ្នំា២០១៩ ចំនួន១១.២១០.១៧០.០០០រៀល ស្មើនឹង១២,២៤% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៦.៥៧៤.៥៥៧.០០០រៀល ថយចុះចំនួន១៧.៧០៦.០៤៥.០០០រៀល ស្មើនឹង ៧២,៩២%។   សម្រាប់រយៈពេល៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២០ កំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុប​ចំនួន ២២៧.៦៨០.៣៣៣.០០០ រៀល ថយចុះចំនួន១៥.១៨៨.៨០១.០០០ រៀល ស្មើនឹង ៦,២៥% បើធៀបនឹង​រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៩ និងចំណេញសុទ្ធ​ក្នុងការិយបរិច្ឆេទ​ចំនួន ១៥.៧៣៥.០៧៦.០០០រៀល ថយចុះចំនួន ១៨.៣៣០.១៦៥.០០០ រៀល ស្មើនឹង ៥៣,៨១% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៩។ នាថ្ងៃទី៣០ ខែ កញ្ញាឆ្នាំ២០២០នេះដែរ ទ្រព្យសកម្ម សរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ  មានចំនួន ១.៣៧៥.៨៨០.៨១៤.០០០រៀល កើនឡើងចំនួន ៣.៦១៤.៥៩៣.០០០រៀល ស្មើនឹង ០,២៦% និងមូលធនសរុប មានចំនួន ៦៩១.៤៨៨.៩០០.០០០រៀល កើនឡើងចំនួន ៨.៩៦៤.០៦០.០០០រៀល ស្មើនឹង ១,៣១%។

សូចនករ​សំខាន់ៗ​សម្រាប់​ត្រីមាស​ទី ៣ ឆ្នាំ ២០២០ មាន​ដូច​ខាង​ក្រោម៖

១. អនុបាតចរន្ត ២,៥៨ ដង
២. អនុបាតចរន្តលឿន ២,៣០ ​ដង
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,៤៨ %
៤. អនុបាតចំណេញធៀបនឹងមូលធន ០,៩៥ %
៥. អនុបាតគំលាតចំណេញដុល ២៦,២៩ %
៦. អនុបាតគំលាតចំណេញភាព ៨,១៨ %
៧. អនុបាតលទ្ធភាពសងការប្រាក់ ៧,៣៩ ដង
៨. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៧៦,៦៥ រៀល

 សូម​អាន​របាយការណ៍​ត្រីមាស​ទី ៣ ឆ្នំា ២០២០ ទាំង​ស្រុង​ដោយ​ទាញយក (Download) ខាង​ក្រោម​នេះ៖

១. របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២០

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក