របាយការណ៍ប្រចាំត្រីមាសទី ២ ឆ្នាំ ២០២០
ក្នុងត្រីមាសទី២ឆ្នំា២០២០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន៧៥.៦២៥.៦១៧.០០០រៀល ថយជាងក្នុងត្រីមាសទី២ ឆ្នំា២០១៩ ចំនួន៦.០៧៤.៥៨៤.០០០រៀល ស្មើនឹង៧,៤៤% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៨.៣៤០.១២៤.០០០រៀល កើនឡើងចំនួន៧.២០១.៥០៤.០០០រៀល ស្មើនឹង ៦៣២,៤៨%។ សម្រាប់រយៈពេល៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ១៤៧.៣៣៣.៣៩៨.០០០ រៀល ថយចុះចំនួន៣.៩៧៨.៦៣១.០០០ រៀល ស្មើនឹង ២,៦៣% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៩ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៩.១៦០.៥១៩.០០០រៀល ថយចុះចំនួន ៦២៤.១២០.០០០ រៀល ស្មើនឹង ៦,៣៨% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៩។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣៥៤.៦៦៣.២៣៦.០០០រៀល ថយចុះចំនួន ១៧.៦០២.៩៨៥.០០០រៀល ស្មើនឹង ១,២៨% និងមូលធនសរុប មានចំនួន ៦៨៤.៩១៤.៣៤៣.០០០រៀល កើនឡើងចំនួន ២.៣៨៩.៥០៣.០០០រៀល ស្មើនឹង ០,៣៥%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី ២ ឆ្នាំ ២០២០ មានដូចខាងក្រោម៖
| ១. | អនុបាតចរន្ត | ៣,០៨ ដង | 
| ២. | អនុបាតចរន្តលឿន | ២,៧៣ ដង | 
| ៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ០,៦២ % | 
| ៤. | អនុបាតចំណេញធៀបនឹងមូលធន | ១,២២ % | 
| ៥. | អនុបាតគំលាតចំណេញដុល | ២៤,២៤ % | 
| ៦. | អនុបាតគំលាតចំណេញភាព | ១១,០៣ % | 
| ៧. | អនុបាតលទ្ធភាពសងការប្រាក់ | ៤,៧៥ ដង | 
| ៨. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ៩៧,២៤ រៀល | 
សូមអានរបាយការណ៍ត្រីមាសទី ១ ឆ្នំា ២០២០ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖
 
                         
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                            