ពិធី​អបអរ​ខួប​ទី ១៥៣ ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០១៦

ពិធី​អបអរ​ខួប​ទី ១៥៣ ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០១៦

កាលពី​ព្រឹក​ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៦ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ បាន​រៀបចំ​ប្រារព្ធ​ពិធី​អបអរ​ខួប​ទី ១៥៣ ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០១៦ ក្រោម​ប្រធានបទ " កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា " ក្នុង​គោលបំណង​កៀរគរ​រក​មូលនិធិ​ជួយ​ឧបត្ថម្ភ​គាំ ទ្រ​ដល់​សកម្មភាព​មនុស្សធម៌​របស់​សាខា ។ អង្គ​ពិធី​នេះ​ប្រព្រឹត្តិ​ទៅ​ស្ថិតក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន ដោយ​មាន​ការចូលរួម​ឧបត្ថម្ភ​គាំទ្រ ពី​ឯកឧត្តម លោក​ឧកញ៉ា បងប្អូន​ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ ព្រះសង្ឃ និង​មន្ត្រីរាជការ នេះ​បង្ហាញ​អោយឃើញ​ពី​ការជឿជាក់ និង​ទុកចិត្ត​មកលើ​កាកបាទក្រហមកម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ។ ពិធី​នេះ​ទទួលបាន​ថវិកា​ឧបត្ថម្ភ​ពី​សប្បុរសជន​នានា​សរុប ៣២៧,១៥៣ ដុល្លារ​អាមេរិក ៕​

PAS’s Business Partners

Would you like to know more about our services?

We are always waiting with pleasure to hear your valuable queries