នាវាទេសចរណ៍​ឈ្មោះ Costa Fortuna ដែល​ជា​នាវា​ទី ១៦ បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ

នាវាទេសចរណ៍​ឈ្មោះ Costa Fortuna ដែល​ជា​នាវា​ទី ១៦ បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ

នៅថ្ងៃអាទិត្យ ៥រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៨:០០ ព្រឹក មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Costa Fortuna ដែលជានាវាទី ១៦ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរចំនួន ២.៧២៦ នាក់ (ស្រី ១.៥០៦ នាក់) និងនាវិកចំនួន ៩៧៩ នាក់ (ស្រី ១៤៦ នាក់) ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ១៨:០០ ល្ងាចថ្ងៃដដែលឆ្ពោះទៅកាន់កំពង់ផែសឹង្ហបូរី ។

PAS’s Business Partners

Would you like to know more about our services?

We are always waiting with pleasure to hear your valuable queries