នាវាទេសចរណ៍ឈ្មោះ Sapphire Princess ដែលជានាវាទី ០៧ មកពីកំពង់ផែ Phu My បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

នាវាទេសចរណ៍ឈ្មោះ Sapphire Princess ដែលជានាវាទី ០៧ មកពីកំពង់ផែ Phu My បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

នៅវេលាម៉ោង ៧:០០ ព្រឹកថ្ងៃអាទិត្យ ៤កើត ខែមាឃ ឆ្នាំរការ នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០១៨ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿងឈ្មោះ Sapphire Princess ដែលជានាវាទី ០៧ មកពីកំពង់ផែ Phu My បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរចំនួន ២.៦៥៨ នាក់ (ស្រី ១.៤៣២ នាក់) និងនាវិកចំនួន ១.០៧៩ នាក់ (ស្រី ២២៥ នាក់) ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ១៦:០០ ថ្ងៃដដែលដោយឆ្ពោះទៅកាន់កំពង់ផែ Laem Chabang ប្រទេសថៃ ។

PAS’s Business Partners

Would you like to know more about our services?

We are always waiting with pleasure to hear your valuable queries