របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រី​មាស​ទី ៣ ឆ្នាំ ២០១៧

របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រី​មាស​ទី ៣ ឆ្នាំ ២០១៧

      ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ ​២០១៧ កំពង់ផែ​ស្វ័យ​ត​ក្រុងព្រះសីហនុ (កសស) មាន​ចំណូល​សរុប​ចំនួន ៦០.៣៩៣.៦៨២.០០០ រៀល កើន​ជាង​ត្រីមាស​ទី ៣ ឆ្នាំ ២០១៦ ចំនួន ៦.៥៩៦.៩១៦.០០០ រៀល ​ស្មើនឹង ១២.២៦% និង ចំណេញ​សុទ្ធ​ក្នុង​ការិយបរិច្ឆេទ​សរុប​ចំនួន ១៥.៨០៦.៥០៤.០០០ រៀល ដែល​ប្រាក់ចំណេញ​កើនឡើង​ចំនួន ១២.១២៥.០៤៩.000 រៀល ស្មើនឹង ៣២៩.៣៥% បើ​ធៀប​នឹង​ត្រីមាស​ទី ៣ ឆ្នាំ ២០១៦ ។ សម្រាប់​រយៈពេល ៩ ខែ គិត​ត្រឹម​ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៧ កំពង់ផែ​ស្វ័យ​ត​ក្រុងព្រះសីហនុ (កសស) មាន​ចំណូល​សរុប​ចំនួន ១៦៤.៥៥៤.៨៣៥.០០០ រៀល កើន​ចំនួន ៨.៦៨៨.៧៥៨.០០០ រៀល ស្មើនឹង ៥.៥៧% បើ​ធៀប​នឹង​រយៈពេល ៩ ខែ គិត​ត្រឹម​ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៦ និង​ចំណេញ​សុទ្ធ​ក្នុង​ការិយបរិច្ឆេទ​មាន​ចំនួន ១៣.៥១៥.០៤៩.០០០ រៀល កើន​ចំនួន ៤៩.៨២៩.០៥៥.០០០ រៀល ស្មើនឹង ១៣៧.២២% បើ​ធៀប​នឹង​រយៈពេល ៩ ខែ គិត​ត្រឹម ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៦ ។ នា​ថ្ងៃ​ទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៧ នេះដែរ ទ្រព្យសកម្ម​សរុប​របស់​ កំពង់ផែ​ស្វ័យ​ត​ក្រុងព្រះសីហនុ (កសស) មា​ន​ចំនួន ១.២៦០.៥៦៧.៤៥៧.០០០ រៀល កើន​ចំនួន ១៧៧.៦៣៥.៨១០.០០០ រៀល ស្មើនឹង ១៦.៤០% និង​មូលធន​សរុប​មាន​ចំនួន ៦៣៧.២៨៦.២៨៧.០០០ រៀល កើន​ចំនួន ១០២.៦៧៣.២៧៦.០០០ រៀល ស្មើនឹង ១៩.២១% ។​

សូចនករ​សំខាន់ៗ​សម្រាប់​ត្រីមាស​ទី ៣ ឆ្នាំ ២០១៧ មាន​ដូច​ខាង​ក្រោម៖

១. អនុបាតចរន្ត ២.៩៣ ដង
២. អនុបាតចរន្តលឿន ២.៨៣ ​ដង
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១.២៥ %
៤. អនុបាតចំណេញធៀបនឹងមូលធន ២.៤៨ %
៥. អនុបាតគំលាតចំណេញដុល ២៥.៣០ %
៦. អនុបាតគំលាតចំណេញភាព ២៦.១៧ %
៧. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១៨៤.២៩ រៀល
៨. ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ................ រៀល

 សូម​អាន​របាយការណ៍​ត្រីមាស​ទី ៣ ឆ្នាំ ២០១៧ ទាំង​ស្រុង​ដោយ​ទាញយក (Download) ខាង​ក្រោម​នេះ៖

PAS 3rd Quarterly Report 2017 (English 30 September 2017)

PAS 3rd Quarterly Report 2017 (Khmer 30 September 2017)

PAS’s Business Partners

Would you like to know more about our services?

We are always waiting with pleasure to hear your valuable queries