របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី ៣ ឆ្នាំ ២០១៨
ក្ក្នុងត្រីមាសទី ៣ ឆ្នំា ២០១៨ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៧០.៧៥៦.១១៤.០០០ រៀល កើនជាងត្រីមាសទី ៣ ឆ្នំា ២០១៧ ចំនួន ១០.៣៦២.៤៣២.០០០ រៀល ស្មើនឹង ១៧,១៦% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២០.១៩៥.៥២៤.០០០ រៀល កើនជាងត្រីមាសទី ៣ ឆ្នាំ ២០១៧ ចំនួន ៤.៣៨៩.០២០.០០០ រៀល ស្មើនឹង ២៧,៧៧% ។ សម្រាប់រយៈពេល ៩ ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៨ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ២០០.១៣៤.៣២៦.០០០ រៀល កើនចំនួន ៣៥.៥៧៩.៤៩១.០០០ រៀល ស្មើនឹង ២១,៦២% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៧ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ២៩.៥១៨.៩៥៨.០០០ រៀល កើនឡើងចំនួន ១៦.០០៣.៩០៩.០០០ រៀល ស្មើនឹង ១១៨,៤២% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៧ ។ នាថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៨ នេះដែរ ទ្រព្យសកម្មសរុប របស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣០៣.០៨៧.១៦៨.០០០ រៀល កើនឡើងចំនួន ២២.៥៧៧.១៣០.០០០ រៀល ស្មើនឹង ១,៧៦% និងមូលធនសរុប មានចំនួន ៦៦៣.៨៤៩.៣៧០.០០០ រៀល កើនឡើងចំនួន ១៧.២៣៨.៨១៦.០០០ រៀល ស្មើនឹង ២,៦៧% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០១៨ មានដូចខាងក្រោម៖
| ១. | អនុបាតចរន្ត | ៣,៤១ ដង | 
| ២. | អនុបាតចរន្តលឿន | ៣,២២ ដង | 
| ៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ១,៥៥ % | 
| ៤. | អនុបាតចំណេញធៀបនឹងមូលធន | ៣,០៤ % | 
| ៥. | អនុបាតគំលាតចំណេញដុល | ២១,៣៤ % | 
| ៦. | អនុបាតគំលាតចំណេញភាព | ២៨,៥៤ % | 
| ៧. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ២៣៥,៤៦ រៀល | 
| ៨. | ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ................ រៀល | 
សូមអានរបាយការណ៍ត្រីមាសទី ៣ ឆ្នំា ២០១៨ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖
១- របាយការណ៍ប្រចាំត្រីមាសទី ៣ ឆ្នាំ ២០១៨ (ភាសាខ្មែរ)
២- របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី ៣ ឆ្នាំ ២០១៨ (ភាសាអង់គ្លេស)
 
                         
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                            